WHO ស្នើបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រថ្មី ដើម្បីស្វែងរកប្រភពភ្នាក់ងារចម្លងរោគនៃកូរ៉ូណាវីរុស

ហ្សឺណែវ ៖ អង្គការ​សុខភាព​ពិភព​លោក (WHO) កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​បាន​​ស្នើ​អ្នកជំនាញ​២៦​រូប​​ដើម្បី​បង្កើត​«ក្រុម​ប្រឹក្សា​វិទ្យា សាស្ត្រ»​ថ្មី​របស់​ខ្លួន​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ប្រភព​ដើម​​នៃ​ជំងឺ​ថ្មី​ៗ​​​ក្នុង​នោះមាន​ទាំង​មនុស្ស​​​​ដែល​ធ្លាប់​​បំពេញ​បេសកកម្ម​ទៅ​ទី​ក្រុង​អ៊ូហាន ប្រទេស​ចិន​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ប្រភព​ដើម​វីរុស​កូរ៉ូណា​ផង​ដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍នេះបានរាយឈ្មោះសមាជិកទាំង២៦ ដែលបានស្នើឡើងមុនរយៈពេលពីរសប្តាហ៍ នៃការពិគ្រោះយោបល់ជាសាធារណៈ ក្នុងនោះរួមទាំងលោកស្រី Marion Koopmans, លោកស្រី Thea Fischer និងលោក Hung Nguyen ដែលបានចូលរួមក្នុងការស៊ើបអង្កេតរួមគ្នានៅប្រទេសចិននៅឆ្នាំនេះផងដែរ។

អង្គការសុខភាពពិភពលោក (WHO) បានបើកដំណើរការពាក្យសុំ កាលពីខែសីហាឆ្នាំមុន ដោយនិយាយថាខ្លួនកំពុងស្វែងរកគំនិតវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុត ដើម្បីផ្តល់ដំបូន្មានដល់ការស៊ើបអង្កេតលើភ្នាក់ងារបង្ករោគ ដែលមានហានិភ័យខ្ពស់ នៃចម្លងពីសត្វមកមនុស្ស ហើយអាចបង្កឱ្យមានជំងឺរាតត្បាតសកលថ្មីនាពេលអនាគត៕