AFF Suzuki Cup ៖ ថៃ ឡើង​ប៉ះ​ឥណ្ឌូណេស៊ី វគ្គ​ផ្ដាច់ព្រ័ត្រក្រោយ​ឈ្នះ​វៀតណាម​

អាស៊ាន ៖ ក្រុម​ដំរី​ខៀវថៃ​ឡើង​ជួបឥណ្ឌូណេស៊ី នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2020 ក្រោយ​ឈ្នះ ក្រុម​ការពារ​ជើងឯក​វៀតណាម សរុប​ទាំងពីរ​ជើង ២-០​។ ជើង​ទី​១ ថៃ ឈ្នះ វៀតណាម ២-០ មុនពេល ស្មើគ្នា ០-០ នៅ​ជើង​ទី ២ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កាលពី​យប់មិញ​

​នេះ​ជាការ​ឡើង​ផ្ដាច់ព្រ័ត្រ​លើក​ទី ៩ របស់​ថៃ ក្នុងនោះ​ឈ្នះ​ជើងឯក​ច្រើនជាងគេ (៥​ដង​)​។ ចំណែក ឥណ្ឌូណេស៊ី ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ទី​៦​ទាំង​លើក​នេះ​។ នេះ​មានន័យថា ក្រុម​ឡើង​ផ្ដាច់ព្រ័ត្រ​ច្រើនដង​ប៉ះគ្នា​នៅ​សិង្ហ​បុរី​នា​ឆ្នាំ ២០២០​នេះ​។​

​សូមជម្រាបថា ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ២៩ ខែ ធ្នូ ជើង​ទី​១ និងទី១ មករា ជើង​ទី​២៕