​ករណី​ឆ្លង​វីរុស Omicron នៅប្រទេសថៃកើនឡើងដល់ជិត១ពាន់​នាក់​​

បាងកក ​៖ ក្រសួងសុខាភិបាល​សាធារណៈ​ថៃ បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​ឆ្លង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នៅ​ថៃ បាន​កើន​ឡើងដល់៩៣៤នាក់ ដោយ​គិត​ត្រឹម​ថ្ងៃ​ពុធ ដែល​ភាគច្រើន​ជា​អ្នកដំណើរ​មកពី​បរទេស​។​

លោក​វេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយក​នៃ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ថៃ បាន​និយាយថា ចាប់តាំងពី​ថ្ងៃទី ១ ខែ វិច្ឆិកា នៅពេលដែល​បើក​ប្រទេស​ឡើងវិញ រហូតមកដល់​ថ្ងៃ ពុធ ប្រទេស​ថៃ​បាន​កត់ត្រា​ករណី​ឆ្លង​នៃ​វីរុស Omicron សរុប​ចំនួន ៩៣៤ ករណី ខណដែល​ក្នុងចំណោម​ពួកគេ​ចំនួន ៥៧៧ នាក់ ឬ​ស្មើនឹង ៦២ ភាគរយ គឺជា​ករណី​នាំចូល និង ៣៥៧ ឬ​ស្មើនឹង ៣៨ ភាគរយ គឺជា​ករណី​ឆ្លង​ក្នុងស្រុក​។​

លោក បន្តថា កាលពី​ថ្ងៃ ពុធ ថៃ បាន​រកឃើញ​ករណី​ឆ្លង​នៃ​វីរុស Omicron បាន​កើន​ឡើងដល់ ១៩៤ ករណី ខណៈដែល ៨ នាក់​ក្នុងចំណោម​ពួកគេ​គឺជា​អ្នកដំណើរ​មកពី​បរទេស ហើយ ១០៦ គឺជា​ករណី​ឆ្លង​ក្នុងស្រុក​។ ទន្ទឹម​នោះ លោក បាន​សង្កត់ធ្ងន់ថា មកដល់ពេលនេះ​ករណី​ឆ្លង​នៃ​វីរុស Omicron ក្នុងស្រុក​គឺអាច​នឹងមាន​អត្រា​ច្រើនជាង​ករណី​នាំចូល​ទៅទៀត​។​

គួរ​បញ្ជាក់ថា ប្រទេស ថៃ បាន​រកឃើញ​ករណី​ឆ្លង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron សរុប​ចំនួន ៩៣៤ នាក់ ហើយ​ករណី ៣៥៧ ករណី​ជាការ​ឆ្លង​ក្នុងស្រុក​ផងដែរ​៕