Messi និងកីឡាករបីនាក់ផ្សេងទៀត តេស្តវិជ្ជមានកូវីដ១៩

ប៉ារីស ៖ ក្លឹប Paris Saint-Germain បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា កំពូលកីឡាករបាល់ទាក់ Lionel Messi តេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ ហើយកំពុងនៅដាច់ដោយឡែកពីគេ ជាមួយនឹងកីឡាករបីនាក់ផ្សេងទៀត ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN។

ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នឹងខកខានការប្រកួត French Cup របស់ក្រុម PSG ជាមួយក្រុម Vannes លំដាប់ទី៣ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដោយមិត្តរួមក្រុមរបស់គាត់លោក Juan Bernat, លោក Sergio Rico និងលោក Nathan Bitumazala ក៏បានឆ្លងជំងឺនេះផងដែរ៕