អគាររដ្ឋបាល ទីស្នាក់ការដែនជម្រកសត្វព្រៃព្រះរការ១ខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង សង្ស័យគេលួចដុត

ខេត្តព្រះវិហារ ៖ អគាររដ្ឋបាល១ខ្នង មានទំហំ៨មែត្រគុណ២៥មែត្រ ដែលជាអគារសម្រាប់បម្រើការងាររដ្ឋបាលឲ្យទីស្នាក់ការដែនជម្រកសត្វព្រៃព្រះរការ ត្រូវបានអគ្គិភ័យលេបត្របាក់ឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង៤ជិតភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ។

អគារនេះបានសង់អំពីឈើ ប្រកសង្កសី មានទំហំ៨មែត្រត្រគុណ២៥មែត្រ ជាអាគាររដ្ឋបាលនៅចំនុចទល់មុខក្រុមហ៊ុនចំការអំពៅចិន ស្ថិតនៅភូមិពោធិទៀប ឃុំម្លូព្រៃ1 ស្រុកឆែប ខេត្តព្រះវិហារ ឆេះសម្ភារះ មានដូចជា រថយន្តសាំយ៉ុងចំនួន១គ្រឿង ដែលជារថយន្តដឹកបទល្មើស ដែលមានសាលក្រមរបស់តុលាការសម្រេចហើយ រថយន្តឡង់គ្រីស័រចំនួន១គ្រឿង ដែលជាកម្មសិទ្ធិ របស់លោក យ៉ាន់ ប៊ុនសឿង នាយកដែនជម្រកសត្វព្រៃព្រះរការ ឆេះម៉ូតូចំនួន២គ្រឿង កុំព្យូទ័រចំនួន៣គ្រឿង ទូទឹកកក១គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន១គ្រឿង រណាយន្តចំនួន១៥គ្រឿង គ្រាប់សេការសេរ៣៤៥គ្រាប់ តុ ទូ និងឯកសាមួយចំនួនធំទៀត ។

លោក យ៉ាន់ ប៊ុនសឿង នាយកដែនជម្រកសត្វព្រៃព្រះរការ បានឲ្យដឹងថា ក្រុមមន្ត្រីរបស់លោករួមទាំងលោក បានចេញល្បាត នៅសល់តែយាយចាស់ជាចុងភៅនឹងចៅតូចម្នាក់ទៀត ដែលដេកចាំអាគារនេះ ភ្លើងឆេះចេញពីជ្រុងខាងលិចរាលឆេះទាំងអស់សល់តែផេះ ។

ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត អាចជាករណីគំនុំគេលួចដុត៕ ដោយ ៖ ជឹម ទូច