ក្រសួងអប់រំជូនដំណឹងស្តីពីការរក្សាវិធានការសុវត្ថិភាព អំឡុងពេលប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរក្សាវិធានការសុវត្ថិភាព អំឡុងពេលប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២២។

បើតាមក្រសួងឲ្យដឹងថា ដោយការប្រកាសលទ្ធផលប្រឡង នឹងត្រូវធ្វើឡើងក្នុងបរិការណ៍ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងខណៈនៃការរកឃើញករណីថ្មីនៃវីរុសកូវីដ-១៩។ ក្នុងន័យនេះ ក្រសួងសូមស្នើ ឯកឧត្តម លោក លោកស្រី មេត្តាចាត់ចែងតាមការចាំបាច់ និងអាស្រ័យតាមស្ថានភាពជាក់ស្តែងក្នុងពេលប្រកាសលទ្ធផល ដើម្បីលើកកម្ពស់វិធានការសុវត្ថិភាព ដូចមានចែងក្នុងលិខិត។

សូមជម្រាបថា រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង ១៥៖០០នាទី និងនៅខេត្តដទៃទៀត នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២៕