ឯកឧត្តម យូ ស៊ុនឡុង ដឹកនាំកិច្ចប្រជុំពិនិត្យទីតាំងត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧   

ខេត្តក្រចេះ ៖ នាថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងលោក លោកស្រី ជាអភិបាលរងខេត្ត លោក លោក ស្រីជាអភិបាលស្រុក និងលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរួមលោក លោកស្រីជាច្រើនទៀនាក់ផងដែរ៕ ដោយ ៖ ស៊ាន ចន្ទ័ដា