សហរដ្ឋអាមេរិកមានមនុស្សជាង ៨០០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជិត ២,០០០នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៨០៦,៤៩៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៩៦៩នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦៥,២៣៦,៤៧៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៦៩,២១២នាក់ និងជាសះស្បើយឡើងសរុបជាង ៤២.៩១លាននាក់៕