ថ្ងៃនេះ ថៃមានមនុស្ស ៨,១៥៨នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១៥នាក់ស្លាប់

បាងកក ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ,១៥៨ករណីបន្ថែមទៀត និងអ្នកជំងឺចំនួន១៥នាក់ទៀតបានស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post

បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា អ្នកជំងឺចំនួន ,៩៤២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមជមរាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន,៣០៨,៦១៥ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៩០១នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង .២១លាននាក់។ គិតត្រឹមពេលនេះថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០៩.១លានដូស ក្នុងនោះប្រជាជន ៤៧.៨២លាននាក់ (៦៨.៣៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕