កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​​មួយគ្រា​ប់​ទៀត​នៅថ្ងៃនេះ​ បន្ទាប់ពីការព្រមាន​ទៅកាន់​សហរដ្ឋអាមេរិក​

កូរ៉េខាងជើង ៖ យោធា​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​មិន​ស្គាល់​អត្តសញ្ញាណ​មួយគ្រា​ប់​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ ប៉ុន្មានម៉ោងក្រោយ​ទីក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​ទៅកាន់​សហរដ្ឋអាមេរិក​ថា ខ្លួន​នឹង​ចាត់វិធានការ​តបត​វិញ​យ៉ាងខ្លាំង​ក្លា និង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ការដាក់ទណ្ឌកម្ម​នោះ​។​

​អគ្គសេនាធិការ​ចម្រុះ​(JCS)​បានប្រកាសថា កាំជ្រួច​មី​ស៊ី​ល​នេះ​ត្រូវបាន​បាញ់​ចេញពី​ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​កូរ៉េខាងជើង​ឆ្ពោះទៅ​សមុទ្រ​ជប៉ុន ខណៈ នេះ​ជា​លើក​ទី​៣​ក្នុង​រយៈពេល​ជាង​មួយ​សប្តាហ៍​។​

​សូមជម្រាបថា ការបាញ់​បង្ហោះ​នេះ​កើតឡើង បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​បានធ្វើ​តេស្ត​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង Hwasong-8 ជាច្រើន​គ្រាប់​ក្នុង​ខែមករា​នេះ ដោយបាន​ប្រកាសថា កាំជ្រួច​មី​ស៊ី​ល​បាន​ឈានដល់​ល្បឿន Mach 10 ឬ​ច្រើនជាង ១,០០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ៕