Euro 2024 ៖ រកឃើញក្រុមខ្លាំងឡើងទាំង១៦ប្រទេស ឡើងវគ្គបន្ត

បរទេស ៖ ការប្រកួត​ពានរង្វាន់​ជើងឯក​ទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែល​ប្រទេស​អាល្លឺម៉ង់ ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ បាន​រកឃើញ​ក្រុម​ខ្លាំង​ទាំង​១៦​ប្រទេស ឡើង​អី​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ បន្ទាប់ពី​ការប្រកួត​បញ្ចប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​លតា​ម​ពូ​ល​កាលពី​យប់មិញ​។​

​សម្រាប់​ការប្រកួត​បិទ​ពូ​ល E យប់មិញ ស្លូ​វ៉ា​គី ១-១ រ៉ូ​ម៉ា​នី និង អ៊ុយ​ក្រែ​ន ០-០ បែ​ល​ហ្សិ​ក ។ ដោយឡែក​សម្រាប់ ២​ប្រកួត​បញ្ចប់​ពូ​ល F គឺ​សាធារណរដ្ឋ​ឆេ​ក ចាញ់ ទួរគី ២-១ និង ហ្ស​ក​ហ្ស៊ី ឈ្នះ ព័រ​ទុយ​ហ្គា​ល់ ២-០ ។​

សូមជម្រាបថា ការប្រកួត​ពានរង្វាន់​ជើងឯក​ទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship វគ្គ​១៦​ក្រុម​ចុងក្រោយ​នឹង​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​២៩ ខែមិថុនា តទៅ​៕