លោក សួស សេរីសួស្តី អញ្ជេីញចូលរួមបេីកអង្គសិក្ខាសាលាស្តីពីការបង្កេីតសហព័ន្ធដំឡូងមីនៅកម្ពុជា

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោក សួស សេរីសួស្តី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញចូលរួម បេីកអង្គសិក្ខាសាលា និងពីគ្រោះយោបល់ ស្តីពីការបង្កេីតសហព័ន្ធដំឡូងមីកម្ពុជា (ស.ដ.ក) ។

ពិធី អង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅ នៅសណ្ឋាគារ លីជឺ (Ly Cheu Hotel) ខេត្តក្រចេះ និងមានការចូលរួម ពីលោក លឹម ច័ន្ទសុភ័ក្រ្ត អគ្គនាយករងពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម , លោក និន ចរិយាប្រធានក្រុមការងារ រៀបចំបង្កេីតសហព័ន្ទដំឡូងមីកម្ពុជា,លោក ប្រាក់ សេរីវឌ្ឍន៏ ប្រធានអង្គការ (ClRD ),  និង ក្រុមការងារ ,រួមនិង លោក ប្រធានមន្ទីរ ក្នុងខេត្ត លោកស្រី ជាសិក្ខាកាម ដែលអញ្ជេីញមកពីបណ្តាខេត្តចំនួន ៦ ។ រួមមាន  ខេត្ត ព្រៃវែង , ខេត្តត្បូងឃ្មុំ, ខេត្តរតនៈគីរី ,ខេត្តមណ្ឌលគីរី,ខេត្តស្ទឹងត្រែង , និងខេត្តក្រចេះ  ។

ជាមួយគ្នានេះ លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធាន អង្គការ ClRD បានបញ្ជាក់ថា ៖ ការបង្កេីតសហព័ន្ធដំឡូងមីកម្ពុជា គឺមានការគាំទ្រ ពីក្រសួងពាណិជ្ជកម្ម និងអង្គការ GlZ-CRAS ,គម្រោង NURTUR (អនុវត្ត ដោយ HARlTAS និង អង្គការ ClRD

លោកបានបន្តថា ការបង្កេីតសហព័ន្ធដំឡូងមីកម្ពុជា (ស.ដ.ក) ក្នុងគោលបំណងដេីម្បីឱ្យមានស្ថាប័នរួមមួយថ្នាក់ជាតិ លេីវិស័យដំឡូងមី សម្រាប់សម្របសម្រួល និងការគាំទ្រ លេីកម្ពស់វិស័យដំឡូងមី កម្ពុជា តាំងផ្នែកផលិតកម្ម និងទីផ្សារ ដេីម្បីផលប្រយោជន៍របស់អ្នកផលិតដំឡូងមី អ្នកប្រមូលទិញ អ្នកកែច្នៃ និងអ្នកនាំចេញពីក្នុងស្រុក។ លោកបន្ថែមថា ដោយពិនិត្យឃេីញថា ផលិតកម្មដំឡូងមី អាចមានផលប៉ះពាល់ ជាអវិជ្ជមាន ដល់គុណភាពដី និងបរិដ្ឋាន ។

ជាមួយគ្នានេះ អនាគត សហព័ន្ធដំឡីងមីកម្ពុជា នឹងដេីរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវផ្សព្វផ្សាយ និងគាំទ្រ ដល់ផលិតករដំឡូងមី  ក្នុងការអនុវត្តបច្ចេកទេសសមស្រប ។ ទាំងអស់នេះយេីងត្រូវចូលរួមជម្រុញផលិតកម្ម ដំឡូងមីនេះប្រកបដោយសក្តានុពល និរន្តរភាព និងដេីម្បីអនុវត្តគោលនយោបាយជាតិស្តីពី ដំឡូងមី នាឆ្នាំ២០២២- ២០២៥ ។ ហេីយអនាគត សហព័ន្ធ ដំឡូងមីកម្ពុជា និងមានតួនាទីយ៉ាងសំខាន់មួយផ្នែកក្នុងការផ្តល់ព័ត៌មាន ទិន្នន័យ ធាតុចូល និងបានចូលរួមដោយផ្ទាល់ក្នុងការអនុវត្តសកម្មភាពដែលបានគ្រោងទុកក្នុងគោលនយោបាយ  ជាអត្ថិភាព ។

នាឱកាសនេះដែរ លោក សួស សេរីសួស្តី អភិរងខេត្តក្រចេះ មានប្រសាសន៍ ស្វាគមន៍ ចំពោះ លោក លោកស្រី និងអង្គសិក្ខាសាលាដែលមានវត្តមាននាឱកាសនេះ  ។

លោកបន្តថា ក្រោមការដឹកនាំរបស់ សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានដាក់នូវគោលនយោបាយ កសិកម្មជាចំដង។ លោកបានបញ្ជាក់ថា ការបង្កេីតសហព័ន្ធដំឡូងមី នាឱកាស គឺជាការរួមចំណែកមួយផ្នែកធំសម្រាប់បង្កេីនសេដ្ឋកិច្ចជាតិ និងតាមសហគមន៍ ក្នុងមូលដ្ឋាន ក៍ដូចជាបានរួមចំណែកក្នុងការអភិវឌ្ឍជាមួយនិងរាជរដ្ឋាភិបាល ។

ជាមួយគ្នានេះដែរ លោក បានបង្ហាញពី សក្តានុពុលនៅខេត្តក្រចេះ ដូចតទៅ ៖ ផ្នែកកសិកម្ម ជារៀងរាល់ឆ្នាំខេត្តក្រចេះ មានផលស្រូវចំនួន ៥មុឺនតោនសម្រាប់ការនាំចេញ និងដំណាំកសិឧស្សាហកម្ម ដែលកំពង់ដាំដុសក្នុងនោះ មានកៅស៊ូ ចំនួន ៨៧.៣១២ ហិកតា ដំឡូងមីមានចំនួន ៥០០.២៥០ ហិកតា ស្វាយចាន់ទីមានចំនួន ៦៩.៥៣៧ ហិកតា និងចេកអំបូងលឿងមានចំនួន ១.៦៧៤ ហិកតា អំពៅចំនួន ៦.០០០ ហិកតា , ម៉ៃសាក់ ចំនួន ១.៦៥១ ហិកតា និងម្រេចគ្រួសារ មានចំនួន៤២៧ ហិកតា និងឈេីហូបផ្លែមានចំនួន ៨៨១ ហិកតា , និងមានរោងចក្រកែច្នៃដំឡូងមីចំនួន៣ កន្លែង និងមួយកន្លែងកំពុងដំណេីរការ និង២ក្រុមហ៊ុនទៀតកំពុងសាងសង់រោងចក្រ  ។

ជាមួយគ្នានេះ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ដែលមានហ៊ុនវិនិយោគកំពុងដំណេីររៀងរាល់ថ្ងៃ ចំនួន៣ ក្នុងនោះមាន ក្រុមហ៊ុនកែច្នៃគ្រឿងសង្ហារឹម,  ក្រុមហ៊ុនផលិតបន្ទះសុលា  ,ក្រុមហ៊ុនផលិតកង់ឡាន ដែលបានបង្កេីតការងារយ៉ាងច្រេីនក្នុងការចូលរួមលេីកកម្ពស់ជីវភាព របស់ប្រជាពរដ្ឋ ។

លេីលពីនេះ លោកបានបន្ថែមថា ចំពោះហេដ្ឋារចនាសព័ន្ធក្នុងខេត្ត៖  ផ្លូវជាតិក្នុងខេត្តកំពុងតែជួសជុល និងកសាងសង់ថ្មីជារៀងរាល់ថ្ងៃ និងរួចរាល់ និងបានប្រេីប្រាស់នាពេលបច្ចុប្បន្ន និងផ្លូវតភ្ចាប់ ពីខេត្តកំពង់ចាមត្រេីយខាងលិច ត្រូវបានសាងសង់នាពេលបច្ចុប្បន្ន និងខេត្តចំនួន២ទៀត នៅភូមិភាគឥសាន តភ្ចាប់និងរាជធានី ភ្នំពេញ។ ជាក់ស្តែងនិងថ្មីៗ នេះខេត្តក្រចេះ មានស្ពានឆ្លងកាត់ទន្លេមេគង្គ ពីស្រុកចិត្របូរី ទៅស្រុកព្រែកប្រសព្វ ជាមេ សម្រាប់ផ្លូវតភ្ចាប់ទៅខេត្តផ្សេងៗ ជាពិសេស សម្រាប់ការដឹកជញ្ជូននូវកសិផល  ទៅទីផ្សារ និងដំណេីរកំសាន្ត ។ល។ មិនតែប៉ុណ្ណោះ ប្រទេសយេីង និងទទួលបានកំណេីនសេដ្ឋដ៍ខ្ពង់ខ្ពស់បំផុតពីផ្លូវទឹកសម្រាប់ការដឹកជញ្ជូនផលិតផល និងទំនិញផ្សេងៗទៅកាន់ប្រទេសលេីសកលលោក គឺព្រែកជីកហ្វូណនតេជោ ដែលនឹងចាប់សាងសង់នាពេលខាងមុខនេះ ៕