
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៥១នាក់, ជាសះស្បើយ២៦៦នាក់, ស្លាប់១១នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 21, 2021
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៥១នាក់, អ្នកជំងឺចំនួន២៦៦នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១១នាក់ (ក្នុងនោះ៧នាក់អត់បានចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៧, ៣៥២ ជាសះស្បើយសរុបចំនួន១១២, ០៥៦ និងស្លាប់សរុបចំនួន ២, ៧០៤៕