ក្រសួងអប់រំ ប្រកាសបើកដំណើរការគ្រឹះស្ថានអប់រំគ្រប់កម្រិត នៅទូទាំងប្រទេស ចាប់ពីខែវិច្ឆិកាតទៅ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ដោយប្រកាសពីការបើកដំណើរការគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនគ្រប់កម្រិតឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ក្នុងភូមិសាស្ត្ររាជធានី-ខេត្តទាំងអស់៕