
ក្រសួងសុខាភិបាលចេញសេចក្តីសម្រេចថ្មី ស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងតាមផ្ទះ
ថ្ងៃចេញផ្សាយៈ ខែតុលា 22, 2021
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ចេញសេចក្តីសម្រេចថ្មីមួយស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ ប្រកបដោយសុវត្ថិភាព។ សេចក្តីសម្រេចនេះ បានគូសបញ្ជាក់ថា សពអ្នកជំងឺទូទៅមិនតម្រូវឱ្យធ្វើតេស្តជំងឺកូវីដ១៩បន្តទៀតនោះឡើយ។
យោងតាមគោលការណ៍ការស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ ដែលភ្ជាប់ជាមួយក្តីសម្រេចនេះ បានបញ្ជាក់ថា ការមិនតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ១៩ សម្រាប់អ្នកជំងឺទូទៅនេះ ដោយឈរលើមូលដ្ឋានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានវិសាលភាពធំធេងដោយសម្រេចបាន ៨៥.២២ភាគរយនៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់៕