
វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៦៣៦ករណីទៀត និងស្លាប់៧១នាក់ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍
ថ្ងៃចេញផ្សាយៈ ខែតុលា 22, 2021
ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៣,៦៣៦ករណី និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៧១នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។
បើតាមក្រសួងសុខាភិបាលវៀតណាមគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ សុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់១,២៥៥នាក់។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៧៧,៥៣៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៩៨,១២៤នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,៤៨៧នាក់៕