មិនមានការផ្សាយបន្តផ្ទាល់មកកម្ពុជាឡើយ សម្រាប់ការប្រកួត AFC U23 Asian Cup Qualifiers ពីជប៉ុន

ភ្នំពេញ ៖ ប្រទេសជប៉ុនដែលជាម្ចាស់ផ្ទះពូល K នៃពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 – Qualifiers មិនមានគម្រោងផ្សាយផ្ទាល់ការប្រកួត ក្រៅពីការប្រកួតរបស់ខ្លួនទេ (ជប៉ុនជាមួយកម្ពុជា ជប៉ុនជាមួយហុងកុង) ហើយការប្រកួតដែលផ្សាយផ្ទាល់ គឺមានតែលើទូរទស្សន៍ CS Nittele G+ របស់ជប៉ុន នឹងមិនមានការផ្សាយបន្តផ្ទាល់មកកម្ពុជាឡើយ។ នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ទោះបីយ៉ាងណា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកំពុងតែទំនាក់ទំនងជាមួយសមាគមបាល់ទាត់ជប៉ុន ដើម្បីរកមធ្យោបាយអោយបងប្អូនអ្នកគាំទ្រយើងអាចទស្សនាការប្រកួតបាន៕