
ខេត្តមណ្ឌលគិរីទទួលពានរង្វាន់ «ដីស្អាតសម្រាប់ទីក្រុងតូច» ពីសមាជិក នៃសមាគមន៍អាស៊ាន
ថ្ងៃចេញផ្សាយៈ ខែតុលា 22, 2021
ខេត្តមណ្ឌលគិរី ៖ លោក ឈឹម កាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីលោក កែវ សុភ៌គ ប្រធានមន្ទីរបរិស្ថានខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងលោក នាង វណ្ណៈនាយករងរដ្ឋបាលសាលាខេត្ត នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់ពានរង្វាន់ទីក្រុង និរន្តភាព បរិស្ថាន អាស៊ាន លើកទី៥ តាមរយៈប្រព័ន្ធវីដេអូ និងសំឡេង (Zoom) ដែលរៀបចំដោយប្រទេសឥណ្ឌូនេស៊ីជាសមាជិក នៃសមាគមន៍អាស៊ាន។
ក្នុងពិធីប្រគល់ពានរង្វាន់ទីក្រុង និរន្តភាព បរិស្ថានអាស៊ានលើកទី៥ សម្រាប់ប្រទេសកម្ពុជាយើង បានទទួលពានរង្វាន់ពី សមាជិក នៃសមាគមន៍អាស៊ាន រួមមាន ៖ ទីក្រុងភ្នំពេញ ខេត្តកែប និងខេត្តមណ្ឌលគិរី «ដីស្អាតសម្រាប់ទីក្រុងតូច»៕ ដោយ ៖ ផែង ផល្លិត