
កាន់តែធ្ងន់ធ្ងរ ៖ រយៈពេល២ថ្ងៃ សិង្ហបុរីមានករណីឆ្លងជំងឺកូវីដ១៩សរុប៧៣០១ករណី និងស្លាប់៣៤នាក់
សិង្ហបុរី ៖ យោងតាមសារព័ត៌មាន Worldometers ឲ្យដឹងថា ប្រទេសសិង្ហបុរីបាននិងកំពុងផ្ទុះកើនឡើងយ៉ាងខ្លាំងករណីឆ្លងជំងឺកូវីដ-១៩ ខណៈក្នុងរយៈពេលពីរថ្ងៃប៉ុណ្ណោះ (២០-២១ ខែតុលា) មានអ្នកឆ្លងសរុប៧៣០១ករណី និងស្លាប់រហូតដល់៣៤នាក់។
ស្ថានភាពករណីឆ្លងជំងឺកូវីដ១៩ នៅប្រទេសសិង្ហបុរីក្នុងរយៈពេលពីរថ្ងៃប៉ុណ្ណោះ (២០-២១ ខែតុលា)រួមមាន ៖ ថ្ងៃទី២០ ខែតុលា ៖ ករណីឆ្លង ៣៨៦២នាក់ និង១៨នាក់ស្លាប់ និងថ្ងៃទី២១ ខែតុលា ៖ ករណីឆ្លង ៣៤៣៩នាក់ និង១៦នាក់ស្លាប់។
គួរបញ្ជាក់ថា អនុប្រធានក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ សិង្ហបុរីបានលើកឡើងថា ស្ថានភាពបច្ចុប្បន្ននេះ សិង្ហបុរីកំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរនៃប្រព័ន្ធសុខាភិបាលដែលត្រូវផ្ទុកអ្នកជំងឺដ៏ច្រើនលើសលប់។ លោកបញ្ជាក់ថា គ្រែសម្រាប់អ្នកជំងឺជិត៩០ភាគរយ នៅមន្ទីរពេទ្យពេញទៅដោយអ្នកជំងឺ ហើយជាង ២ ភាគ ៣ នៃគ្រែសង្គ្រោះបន្ទាន់ក៏ពេញដោយអ្នកជំងឺដូចគ្នាផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សិង្ហបុរី ត្រូវបានគេរបាយការណ៍ចំនួនសរុបឆ្លងទូទាំងប្រទេសកើនដល់ ១៦២,០២៦នាក់ និងស្លាប់២៨០នាក់៕