
ថៃមានអ្នកឆ្លងកូវីដចំនួន៩.៨១០ករណីថែមទៀត និងស្លាប់៦៦នាក់ក្នុងរបាយការណ៍ថ្ងៃនេះ
ថ្ងៃចេញផ្សាយៈ ខែតុលា 22, 2021
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសពីការបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៩.៨១០ករណី និងមានអ្នកស្លាប់ចំនួន៦៦នាក់បន្ថែមទៀតក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍។
បើតាមក្រសួងសុខាភិបាលថៃប្រកាសថា នៅថ្ងៃពុធម្សិលមិញអ្នកជំងឺកូវីដ-១៩ ចំនួន១០.៥១៣នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៨០២.៥២៦ នាក់ក្នុងនោះ ១.៦៨៣.០២១ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៨.៥៣១ នាក់ក្នុងកំឡុងពេលរលកទី៣និង ១៨.៦២៥ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត៕