
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤៨នាក់, ជាសះស្បើយ៣២៧នាក់, ស្លាប់១១នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 22, 2021
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤៨នាក់, អ្នកជំងឺចំនួន៣២៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១១នាក់ (ក្នុងនោះ៧នាក់អត់បានចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៧, ៥០០ ជាសះស្បើយសរុបចំនួន១១២, ៣៨៣ និងស្លាប់សរុបចំនួន ២, ៧១៥៕