
សហរដ្ឋអាមេរិកមានមនុស្ស៨០,៨៣៥នាក់ទៀត ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ១,៤០០នាក់ស្លាប់
ថ្ងៃចេញផ្សាយៈ ខែតុលា 22, 2021
វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨០,៨៣៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៤២៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,១៧៤,៥៤៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៥៣,៧៤៧នាក់ និងជាសះស្បើយឡើងសរុប ៣៥.៨៩លាននាក់៕