
អបអរសាទរ! កីឡាករជម្រើសជាតិកម្ពុជាទាំង៦រូបជាសះស្បើយពីជំងឺកូវីដ-១៩អស់ហើយ
ថ្ងៃចេញផ្សាយៈ ខែតុលា 22, 2021
ភ្នំពេញ ៖ អបអរសាទរ!កីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ សឿយ វិសាល និង អ៊ាន ពិសី បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយព្យាបាលមួយរយៈនៅប្រទេសបារ៉ែន ។ នេះបើយោងតាមប្រភពពីផេកផ្លូវការបស់ Cambodia SEA GAMES 2023។
ដូច្នេះមានន័យ កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូប រួមទាំង សារ៉េត គ្រីយ៉ា និង កែវ សុខសិលា បានជាសះស្បើយទាំងអស់គ្នាហើយ ដោយពួកគេ គ្រោងនឹងត្រឡប់មកមាតុភូមិវិញ នៅថ្ងៃទី២៣ ខែតុលាស្អែកនេះ ៕