ចូ បៃដិន អះអាងថា សហរដ្ឋអាមេរិកនឹងចូលជួយកោះតៃវ៉ាន់ បើមានការវាយប្រហារពីចិន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកនឹងចូលជួយ កោះ តៃវ៉ាន់ ប្រសិនបើចិនប្រើប្រាស់កម្លាំងយោធាលើដែនកោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

លោក បៃដិន ធ្វើការអះអាងបែបនេះនៅឯវេទិកាមួយរៀបចំឡើងដោយសា្ថនីយទូរទស្សន៍ និងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសម្របសម្រួលដែលសួរថា តើសហរដ្ឋអាមេរិកនឹងចូលជួយកោះតៃវ៉ាន់ដែរឬទេ ប្រសិនបើមានការវាយប្រហារពីចិន។ ឆ្លើយតបទៅនឹងសំណួរនេះ លោក បៃដិន បានឆ្លើយយ៉ាងខ្លីដូច្នេះថា «ពិតណាស់, យើងបានប្ដេជ្ញាចិត្តថានឹងធ្វើរឿងមួយនេះ»។

គួរ​បញ្ជាក់ថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​សហរដ្ឋអាមេរិក​បាន​រក្សា​គោលនយោបាយ​នៃ ភាពមិនច្បាស់លាស់​ជា​យុទ្ធសាស្ត្រ ដែល​ខ្លួន​ផ្តល់​ការគាំទ្រ​ផ្នែក​យោធា​សំខាន់ៗ​ដល់​កោះ​តៃវ៉ាន់​។ ប៉ុន្តែ​មិន​ធ្លាប់បាន​សន្យា​ឲ្យ​ច្បាស់លាស់​ថា​នឹង​មកជួយ​កោះ​នេះ ក្នុងករណី​មានការ​វាយប្រហារ​រប​ស់​ចិន​នោះទេ នាពេល​កន្លងទៅ​៕