
វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៩៨៥ករណីទៀត និងស្លាប់៥៦នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រ
ថ្ងៃចេញផ្សាយៈ ខែតុលា 23, 2021
ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន៣,៩៨៥ ករណី និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៥៦នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។
បើតាមក្រសួងសុខាភិបាលវៀតណាមបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានចំនួន១,២០៥នាក់។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៨១,៥២២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨០៣,៣២៦នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,៥៤៣នាក់៕