
សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៦៣៧ករណីបន្ថែមទៀត និងស្លាប់១៤នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 23, 2021
សិង្ហបុរី ៖ សារព័ត៌មាន CNA បានរាយការណ៍ថា ប្រទេសសិង្ហបុរីបានបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន៣,៦៣៧ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៤នាក់នៅថ្ងៃថ្ងៃសុក្រ ទី២២តុលា ឆ្នាំ២០២១។
ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃសុក្រ គឺមានការកើនឡើង បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដែលមានចំនួន៣,៤៣៩ករណី។ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន១៦៥,៦៦៣ករណីចាប់តាំងពីមានរាតត្បាតជំងឺនេះមក និងចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសដីកោះដ៏តូចមួយនេះកើនដល់២៩៤នាក់។
សូមជម្រាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕