
AFC U23 Asian Cup ៖ ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងផ្សាយផ្ទាល់នៅលើផេក FFC
ភ្នំពេញ ៖ ក្រោមទំនាក់ទំនងល្អរវាងសមាគមបាល់ទាត់ជប៉ុន (JFA) ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) យើងបានស្នើរសុំភាគីជប៉ុន នូវសិទ្ធិផ្សាយការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាដែលភាគគីជប៉ុនមិនមានគម្រោងផ្សាយ។
ជាមួយការយោគយល់ ភាគីខាងជប៉ុនបានអនុគ្រោះ និងឯកភាពយល់ព្រមតាមសំណើរបស់ ស.ប.ក អនុញ្ញាតផ្ដល់សិទ្ធិឲ្យក្រុមការងាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាចផ្សាយផ្ទាល់ការប្រកួតទាំងពីររបស់កម្ពុជា ទៅលើហ្វេសបុកផេករបស់ ស.ប.ក ក្នុងលក្ខណៈតម្រូវឲ្យរៀបចំការផ្សាយដោយខ្លួនឯងផ្ទាល់ជាមួយការប្រើប្រាស់កាមេរ៉ាមួយ (One camera) ហើយការផ្សាយគឺសម្រាប់តែនៅលើហ្វេសបុកផេករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមថ្លែងអំណរគុណដល់សមាគមបាល់ទាត់ជប៉ុន ក្នុងការយោគយល់ និងអនុញ្ញាតសម្រាប់ករណីពិសេសនេះ។
សូមជម្រាបថា កម្ពុជា v ហុងកុង | ២៣ តុលា ២០២១ | ម៉ោង ១១ព្រឹក (កម្ពុជា)| កីឡដ្ឋាន J-Village, Fukushima | ផ្សាយផ្ទាល់លើហ្វេសបុកផេក។ ជប៉ុន v កម្ពុជា | ២៦ តុលា ២០២១ | ម៉ោង ១១ព្រឹក(កម្ពុជា) | កីឡដ្ឋាន J-Village, Fukushima | ផ្សាយផ្ទាល់លើហ្វេសបុកផេក៕