
Hun Sen Cup ថ្នាក់ខេត្ត វគ្គផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅរសៀលនេះ
ថ្ងៃចេញផ្សាយៈ ខែតុលា 23, 2021
ភ្នំពេញ ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងវេលាម៉ាង៣ ៖ ០០នាទីរសៀលនេះ គឺជាការជួបគ្នារវាងក្រុមក្រុមកោះកុងអេហ្វស៊ី និងខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ។
ដោយឡែក ការប្រកួតយកចំណាប់ថ្នាក់លេខ៣ មិនមានការប្រកួតទេ ដោយខេត្តបន្ទាយមានជ័យ ក៏ទទួលបានចំណាត់ថ្នាក់លេខ៣ នៃពានថ្នាក់ខេត្ត ដោយស្វ័យប្រវត្តិផងដែរ ក្រោយក្រុមខេត្តបាត់ដំបង រកឃើញកីឡាករ៤រូប មានវិជ្ជមានកូវីដ-១៩ ៕