
ថៃមានអ្នកឆ្លងកូវីដថ្មីចំនួន ៩.៧៤២ ករណីទៀត និងស្លាប់៧៤នាក់ក្នុងរបាយការណ៍ថ្ងៃនេះ
ថ្ងៃចេញផ្សាយៈ ខែតុលា 23, 2021
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសៅរ៍នេះបានប្រកាសពីការបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៩.៧៤២ករណី និងមានអ្នកស្លាប់ចំនួន៧៤នាក់បន្ថែមទៀតក្នុងរយៈពេល២៤ ម៉ោងចុងនេះ។
ដោយឡែក នៅថ្ងៃសុក្រម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ១០.១៨២ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ១.៨១២.២៦៨ នាក់ដែលក្នុងនោះ ១.៦៩៣.២០៣ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៨.៦០៥ នាក់ក្នុងអំឡុងពេលរលកទី ៣ និង ១៨.៦៩៩ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕