
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤៤នាក់, ជាសះស្បើយ២៧៥នាក់, ស្លាប់១០នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 23, 2021
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤៤នាក់, អ្នកជំងឺចំនួន២៧៥នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១០នាក់ (ក្នុងនោះ១០នាក់អត់បានចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៧, ៦៤៤ ជាសះស្បើយសរុបចំនួន១១២, ៦៥៨ និងស្លាប់សរុបចំនួន ២, ៧២៥៕