
សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៣៨៣ករណីទៀត និងស្លាប់១៥នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 25, 2021
សិង្ហបុរី ៖ នៅថ្ងៃអាទិត្យម្សិលមិញ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ចំនួន ៣,៣៨៣ករណីបន្ថែមទៀត អ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១៥នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ គឺមានការថយចុះបន្តិច បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃសុក្រម្សិលមិញដែលមានចំនួន ៣,៥៩៨ករណី។
ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ ។ សរុបករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសដីកោះដ៏តូចមួយនេះសរុបចំនួន ១៧២,៦៤៤ករណីចាប់តាំងពីមានរាតត្បាតជំងឺនេះមក និងអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះកើនដល់៣១៥នាក់៕