រុស្ស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៥,៦៦០ករណី និងស្លាប់១,០៧២នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យ

ម៉ូស្គូ ៖ នៅថ្ងៃអាទិត្យម្សិលមិញ អាជ្ញាធររុស្ស៊ីបានបញ្ជាក់ពីការរកឃើញនូវករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន ៣៥,៦៦០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតប្រចាំឆ្នាំនេះ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ៨,២៤១,៦៤៣ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ក្នុងថ្ងៃជាមួយគ្នានេះ រុស្ស៊ីក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១,០៧២នាក់ទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបកើនដល់ ២៣០,៦០០នាក់។ ដោយឡែកចំនួនអ្នកជាសះស្បើយថ្មីមានចំនួន ២២,៧៨៤នាក់ នៃចំនួនសរុប ៧,១៦៥,៩២១ នាក់៕