ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៥ ខែតុលានេះ

អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,០០០,៥០៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៥,៥៤៥នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៣៩,៣៩៦នាក់ (ស្លាប់ ១៤៣,១៧៦នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧៥១,៦៦៧នាក់ (ស្លាប់ ៤១,៥៨៥នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៤២៦,០៥០នាក់ (ស្លាប់ ២៨,៥៣៤នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៨៥០,៤៨២នាក់ (ស្លាប់ ១៨,៧៥៥នាក់), វៀតណាម ឆ្លងចំនួន ៨៨៤,៨៩៥នាក់ (ស្លាប់ ២១,៦២០នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៣,៥៧៦នាក់ (ស្លាប់ ១៨,៥១១នាក់), សិង្ហបុរី ឆ្លងចំនួន ១៦៩,២៦១នាក់ (ស្លាប់ ៣០០នាក់), កម្ពុជា ឆ្លងចំនួន ១១៧,៦៤៤នាក់ (ស្លាប់ ២,៧២៥នាក់), ទ្បាវ ឆ្លងចំនួន ៣៤,៩៨៥នាក់ (ស្លាប់ ៥០នាក់) និងព្រុយណេ ឆ្លងចំនួន ១១,៩០១នាក់ (ស្លាប់ ៨០នាក់)៕