
ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៤លាន ៤២ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩៦ម៉ឺននាក់
ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៤, ៤២៤,១៧១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៩៦៣,៦៦៣នាក់ និងជាសះស្បើយឡើងវិញ ២២១,៤៤៤,៥៤០នាក់។
តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៦,៣១២,៧៨២នាក់ ស្លាប់ចំនួន ៧៥៦,៣៦២នាក់ និងជាសះស្បើយចំនួន ៣៦,០៥២,៦១៤នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ១៨៩,៤៨៤ នាក់ ស្លាប់ចំនួន ៤៥៤,៧៤៣នាក់ និងជាសះស្បើយ ៣៣,៥៥៩, ៦៤៩នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៧២៩,៧៦៣នាក់ ស្លាប់ ៦០៥,៦៨២នាក់ និងជាសះស្បើយ ២០,៩០៧,២២៤នាក់៕