ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅបន្តរបស់ ស.ស.យ.ក.ខេត្ត  

ខេត្តក្រចេះ ៖ នាថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វ៉ា  ថន អភិបាលនៃ គណៈអភិបាលខេត្តក្រចេះ និងប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត  បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល៩ ខែ ឆ្នាំ២០២១ និងទិសដៅអនុវត្តន៏បន្ត របស់សហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តក្រចេះ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកសមាការរបស់សហភាពសហព័ន្ធជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងការកោតសរសើដល់យុវជន ស.ស.យ.ក ឃុំ/សង្កាត់ ស្រុក/ក្រុង និងតាមវិទ្យាល័យ ដែលតែងតែចូលរួមសកម្មភាពការងារមនុស្សធម៌ ការសម្អាតបរិស្ថាន ជាពិសេសការចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការចូលរួមសម្របសម្រួលយុទ្ធនាការចាក់វ៉ាកសាំងប្រឆាំជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋប្រកបដោយកាយវិការសុភាពរាបសារតាមគោលដៅគ្រប់កន្លែងទូទាំងខេត្ត៕ ដោយ ៖ ស៊ាន ចន្ទ័ដា