រដ្ឋបាលខេត្តមណ្ឌលគិរីប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា ត្រីមាសទី៣ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារបន្ត

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យលទ្ធផលការងារប្រចាំខែ តុលា ត្រីមាសទី៣ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តមណ្ឌលគិរី និងលើកទិសដៅសម្រាប់អនុវត្តការងារបន្ត ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត មេបញ្ជាការបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោកអភិបាលក្រុង/ស្រុក លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន ៖

១-ត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា

២-ត្រួតពិនិត្យលទ្ឋផលការងារត្រីមាសទី៣ ឆ្នាំ២០២១

៣- បញ្ហាផ្សេងៗ ៕ ដោយ ៖ ផែង ផល្លិត