
ចិន ដកខ្លួនចេញពីការប្រកួតជម្រុះ នៃព្រឹត្តិការណ៍ AFC U23 Championship
ប៉េកាំង ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ (U22) របស់ចិនបានប្រកាស ដកខ្លួនចេញពីការប្រកួតជម្រុះ នៃព្រឹត្តិការណ៍ AFC U23 Championship ដែលធ្វើឡើងនៅប្រទេសតាជីគីស្ថាន ហើយដោយសារបញ្ហាកូវីដ១៩។
ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម២២ឆ្នាំរបស់ចិន នឹងមិនអាចធ្វើដំណើរទៅកាន់ ប្រទេសតាជីគីស្ថាន ដូចការគ្រោងទុក ដើម្បីចូលរួមការប្រកួតជម្រុះពានរង្វាន់ AFC U23 Championship ឡើយ ដោយសារតែបទបញ្ជាបង្ការ និងគ្រប់គ្រងការរីករាលដាល, ការរឹតបន្តឹងជើងហោះហើរ និងហេតុផលផ្សេងទៀត, ។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម២២ឆ្នាំរបស់ចិន ត្រូវបានចាប់ឆ្នោតក្នុងពូល G ជាមួយអូស្ត្រាលី, ឥណ្ឌូនេស៊ី និងព្រុយណេ ក្នុងវគ្គជម្រុះ។ វគ្គជម្រុះពូល G ដំបូងឡើយ គ្រោងនឹងធ្វើនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែតុលា៕