
សហរដ្ឋអាមេរិកមានមនុស្ស១៧,៥៨០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៥៧នាក់ស្លាប់
ថ្ងៃចេញផ្សាយៈ ខែតុលា 25, 2021
វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៧,៥៨០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៥៧នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,៣១២,៧៨២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៥៦,៣៦២នាក់ និងជាសះស្បើយឡើងសរុប ៣៦.០៥លាននាក់៕