
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកចរាចរណ៍រថយន្តធុនធំឆ្លងកាត់ផ្លូវលេខ២០អា ចាប់ពីរង្វង់មូលកួរស្រូវ ទៅផ្សារកន្ទួត ខេត្តកណ្តាល
ថ្ងៃចេញផ្សាយៈ ខែតុលា 26, 2021
ភ្នំពេញ ៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលរាជធានីភ្នំពេញផ្អាកចរាចរណ៍រថយន្តធុនធំដែលធ្វើដំណើរឆ្លងកាត់ផ្លូវលេខ២០អា ឬផ្លូវ១០៤ ចាប់ពីរង្វង់មូលកួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
លោក ម៉េត មាសភក្ដី បានបញ្ជាក់ទៀតថា ការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ននៅតាមផ្លូវលេខ២០អាខាងលើនេះ គឺព្រោះតែស្ថានភាពទឹកជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវនេះយ៉ាងគំហក់៕