
កុំភ្លេច! ថ្ងៃនេះ U23 កម្ពុជា ប៉ះម្ចាស់ផ្ទះជប៉ុនក្នុងយុទ្ធនាការជម្រុះ AFC U23 Asian Cup
ថ្ងៃចេញផ្សាយៈ ខែតុលា 26, 2021
ភ្នំពេញ ៖ នៅវេលាម៉ោង១១ព្រឹក ម៉ោងនៅកម្ពុជា ថ្ងៃអង្គារ៍ ទី២៦ ខែតុលានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) ប៉ះម្ចាស់ផ្ទះជប៉ុន ក្នុងយុទ្ធនាការជម្រុះ AFC U23 Asian Cup ឆ្នាំ២០២២ ក្នុងពូល។
សូមជម្រាបថា ក្រុមកម្ពុជាកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១ក្នុងពូក K បន្ទាប់ពីបានយកឈ្នះលើក្រុម U23 ហុងកុងដោយលទ្ធផល ៤-២ កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅ ប៉ុន្តែការប្រកួតនេះជាលើកទី១សម្រាប់ជប៉ុន៕