សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,១៧៤ករណី និងស្លាប់១៤នាក់បន្ថែមទៀត

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣,១៧៤ករណីបន្ថែមទៀត អ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៤នាក់បន្ថែមទៀតផងដែរ ក្នុងរបាយការណ៍ថ្ងៃចន្ទម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ គឺមានការថយចុះបន្តិច បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃសុក្រម្សិលមិញដែលមានចំនួន ៣,៣៨៣ករណី។ ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ។

សូមជម្រាបថា គិតត្រឹមថ្ងៃត្រង់ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ ករណីឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសដីកោះដ៏តូចមួយនេះកើនឡើង១៧៥,៨១៨ករណីចាប់តាំងពីមានរាតត្បាតជំងឺនេះមក ខណៈដោយសារជំងឺដ៏កាចសាហាវនេះ កើនឡើងដល់ចំនួន៣២៩នាក់៕