រដ្ឋបាលខេត្តព្រះសីហនុណែនាំឲ្យម្ចាស់អាជីវកម្មទេសចរណ៍អនុវត្តឲ្យបានល្អវិធានសុវត្ថិភាព និងវិធាន «៣កុំ ៣ការពារ»

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន និងសេវាស្នាក់នៅទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ឬ SOP និងវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការជូនដំណឹងដល់ម្ចាស់មូលដ្ឋាន អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន និងសេវាស្នាក់នៅទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ឬ SOP និងវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន ដោយសារខេត្តនេះត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិចុងឆ្នាំ២០២១ ក៏ដូចជាការចូលរួមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាននាដើមឆ្នាំ២០២២ផង ជាពិសេសការធានាបាននូវនិរន្តរភាព នៃសកម្មភាពសេដ្ឋកិច្ច សង្គម និងការរក្សាការពារសុវត្ថិភាព ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕ ដោយ ៖ ទឹង សុភាព

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តខាងក្រោម ៖