ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែតុលា នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៥៧៦,០៣០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៩,១៧៤នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ីនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានឆ្លងចំនួន ៤,២២៨,៥៥២នាក់ (ស្លាប់ ១៤២,៧១៦នាក់) បន្ទាប់មកគឺប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៦៧៤,៨១៤នាក់ (ស្លាប់ ៣៩,៦៦០នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៣៤៦,៣០៣នាក់ (ស្លាប់ ២៧,៤២២នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ១,៧២០,៩១៩នាក់ (ស្លាប់ ១៧,៧៥១នាក់), វៀតណាម ឆ្លងចំនួន ៨៤៣,២៨១នាក់ (ស្លាប់ ២០,៦៧០នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៧៩,៨៤៨នាក់ (ស្លាប់ ១៨,១៦២នាក់), សិង្ហបុរី ឆ្លងចំនួន ១២៩,២២៩នាក់ (ស្លាប់ ១៧២នាក់), កម្ពុជា ឆ្លងចំនួន ១១៥,០៦៨នាក់ (ស្លាប់ ២,៥២៧នាក់), ទ្បាវ ឆ្លងចំនួន ២៨,៨៤៩នាក់ (ស្លាប់ ៣០នាក់) និងព្រុយណេ ឆ្លងចំនួន ៩,១៦៧នាក់ (ស្លាប់ ៦៤នាក់)៕