ឡូហ្គោ “ភ្នំពេញដេលី” កំពុងត្រូវបានគេយកទៅប្រើប្រាស់ ដោយគ្មានការអនុញ្ញាត

ភ្នំពេញ ៖ អង្គភាពព័ត៌មាន “ភ្នំពេញដេលី” សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ឡូហ្គោ “ភ្នំពេញដេលី” កំពុងត្រូវបានគេយកទៅបង្កើតផេក Page ដើម្បីប្រើប្រាស់ ដូច្នេះក្នុងករណីមានការផ្សាយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឬកិត្តិយសរបស់ថ្នាក់ដឹកនាំ ផ្ទុយពីវិជ្ជាជីវៈ និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន អង្គភាពយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

ខ្ញុំសូបញ្ជាក់ថា ចំពោះផេក Page ខាងក្រោមនេះ គឺមិនមែនជាផេក Page របស់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” ទេ អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន៕