
ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៦ ខែតុលា នេះ
អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,០២៧,៣៣២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៥,៩៧២នាក់ផងដែរ។
តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៤០,៤៧៩នាក់ (ស្លាប់ ១៤៣,២៣៥នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧៦១,៣០៧នាក់ (ស្លាប់ ៤១,៩៤២នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៤៣៦,៤៩៨នាក់ (ស្លាប់ ២៨,៤៩២នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៨៥៩,១៥៧នាក់ (ស្លាប់ ១៨,៧៩៩នាក់), វៀតណាម ឆ្លងចំនួន ៨៩២,៥៧៩នាក់ (ស្លាប់ ២១,៧៣៨នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៤,៩៧៤នាក់ (ស្លាប់ ១៨,៥៦០នាក់), សិង្ហបុរី ឆ្លងចំនួន ១៧៥,៨១៨នាក់ (ស្លាប់ ៣២៩នាក់), កម្ពុជា ឆ្លងចំនួន ១១៧,៨៨៨នាក់ (ស្លាប់ ២,៧៤៣នាក់), ទ្បាវ ឆ្លងចំនួន ៣៦,២៤៨នាក់ (ស្លាប់ ៥៣នាក់) និងព្រុយណេ ឆ្លងចំនួន ១២,៣៨៤នាក់ (ស្លាប់ ៨១នាក់)៕