
កម្ពុជា ចាញ់ជប៉ុន ៤-០ នៃវគ្គជម្រុះពាន AFC U23 Asian Cup 2022
ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំ បានប្រកួតចាញ់ U-23 ជប៉ុន ដោយលទ្ធផល ៤-០ ក្នុងការប្រកួតជម្រុះ AFC U23 Asian Cup Qualifier ពូល K នាកីឡដ្ឋាន J-Village ប្រទេសជប៉ុនមុននេះបន្តិច។
ការប្រកួតបញ្ចប់ពូល K របស់ក្រុមគោព្រៃជំទង់កម្ពុជានេះត្រូវបានក្រុមម្ចាស់ផ្ទះ U23 ជប៉ុន ដាក់សម្ពាធខ្លាំងដោយវគ្គទី១ កម្ពុជាបានរបូត ២គ្រាប់ មុនជប៉ុនបន្ថែម ២គ្រាប់ទៀតនៅវគ្គទី២ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះទទួលបាន ៣ពិន្ទុពេញសម្រាប់ការប្រកួតដំបូងរបស់ខ្លួន។
តាមរយៈលទ្ធផលនេះ ធ្វើឲ្យ កម្ពុជាស្ថិតនៅលេខ២ បណ្ដោះអាសន្នដោយមាន ៣ ពិន្ទុ ក្រោយឈ្នះ U23 ហុងកុង កាល ថ្ងៃ ទី ២៣ តុលា ។ដូច្នេះកម្ពុជា ត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលរវាងជប៉ុន និងហុងកុងនាថ្ងៃទី២៨ ខែតុលាខាងមុខ ក៏ដូចជាលទ្ធផលពូកផ្សេងៗទៀត ដើម្បីសម្រេចឱកាសបានឡើងទៅវគ្គបន្ដ ឬក៏អត់៕