
សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,២៧៧ករណីទៀត និងស្លាប់១០នាក់ក្នុងរបាយការណ៍ថ្ងៃអង្គារ
ថ្ងៃចេញផ្សាយៈ ខែតុលា 27, 2021
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីនៅថ្ងៃអង្គារម្សិលមិញបានរាយការណ៍ពីការបន្តរកឃើញករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣,២៧៧ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន១០នាក់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃអង្គារម្សិលមិញនេះ គឺមានការកើនឡើងបន្តិចមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃចន្ទដែលមានចំនួន ៣,១៧៤ករណី។
សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ។ គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ ករណីឆ្លងនៅទូទាំប្រទេសដីកោះដ៏តូចមួយនេះកើនដល់ ៣៣៩នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន ១៧៩,០៩៥ករណីចាប់តាំងពីមានរាតត្បាតជំងឺនេះមក៕