WHO ៖ កូរ៉េខាងជើង​នៅតែ​ជា​ប្រទេស​ដែល​គ្មាន​ករណី​ឆ្លង​កូ​វីដសម្បី​តែមួយ​

ព្យុងយ៉ាង ​៖ របាយការណ៍អង្គការ​សុខភាព​ពិភពលោក (WHO) បានបង្ហាញនៅ​ថ្ងៃ​អង្គារ​ថា ប្រទេស​កូរ៉េខាងជើង​បានធ្វើ​តេស្ដ​រក​ជំងឺ​កូ​វីដ១៩ លើ​មនុស្ស​ប្រហែល ៤២.០០០ នាក់ ប៉ុន្តែ​លទ្ធផល​គឺ​មិន​វិជ្ជមាន​សម្បី​តែ​ម្នា​ក់សោះ​។​

យោងតាម​របាយការណ៍​ស្ថាន​ភាព​ជំងឺ​កូ​វីដ១៩ ប្រចាំ​សប្តាហ៍​របស់ WHO បញ្ជាក់ថា ប្រជាជន​កូរ៉េខាងជើង​មាន​ចំនួន​សរុប ៦៧៨ នាក់ ដែល​បានធ្វើការ​តេស្ត​រក​ជំងឺ​កូ​វីដ ១៩ ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី៨ ដល់​ថ្ងៃទី១៤ ខែតុលា កន្លងទៅ ប៉ុន្តែ​អ្នក​ទាំង៦៧៨នាក់​នោះ គឺ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​តែម្ដង​។

ដោយឡែក សម្រាប់​របាយការណ៍​ចុងក្រោយ បាន​បង្ហាញថា ក្នុងចំណោម​ប្រជាជន​កូរ៉េខាងជើង​ដែល​ទើបនឹង​ធ្វើតេស្ត នាពេល​ថ្មីៗ​នេះ មាន​ចំនួន ១១៣ នាក់ ដោយ​ពួកគេ​គ្រាន់​តែមាន​ជំងឺ​ផ្តាសាយ ឬ​ការឆ្លង​មេរោគ​ផ្លូវដង្ហើម​ធម្មតា​ប៉ុណ្ណោះ​។​

គួរ​បញ្ជាក់ថា របាយការណ៍​របស់ WHO ខាងលើនេះ​ដែល​បង្ហាញថា ប្រទេស​កូរ៉េខាងជើង​គ្មាន​ករណី​ឆ្លង​កូ​វីដ​សូម្បី​តែមួយ​ករណី ពេលនេះ​កូរ៉េខាងជើង​បាន​អះអាងថា ដោយសារ​ការចាត់វិធានកា​រ​ប្រឆាំងនឹង​ជំងឺ​នេះ​បានល្អ រួមទាំង​ការគ្រប់គ្រង​ច្រកព្រំដែន​បាន​តឹងរ៉ឹង​ផងដែរ​៕