ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដចំនួន៤០នាក់ទៀត

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣៣នាក់ ជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន១០៨នាក់ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៥,៦២៥នាក់, អ្នកជាសះស្បើយសរុបចំនួន១៣១,៧០៦៨នាក់, ស្លាប់សរុបចំនួន៣,០៥៤នាក់៕