សហរដ្ឋអាមេរិកមានមនុស្ស ៣១,១៣៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៨១នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៣១,១៣៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៨១នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨១,៧៤០,៧២២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០០៦,៤៤៥នាក់ និងជាសះស្បើយឡើងសរុបជាង ៦៥លាននាក់៕